ព្រះត្រៃបិដក ភាគ ៨៩
បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។
ID: 637826379062119172
ទៅកាន់ទំព័រ៖