ព្រះត្រៃបិដក ភាគ ៨៩
បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។
[១១៣] បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។
ID: 637826379301058311
ទៅកាន់ទំព័រ៖