ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [១១៤] បុគ្គល មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ។បេ។ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637826379874183280
ទៅកាន់ទំព័រ៖