ព្រះត្រៃបិដក ភាគ ៨៩

អើ។ បុគ្គល មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ​ផង មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ ក្នុង​អប​រិយា​បន្នៈ។ បុគ្គល មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637826380042613365
ទៅកាន់ទំព័រ៖