ព្រះត្រៃបិដក ភាគ ៨៩
[១១៥] បុគ្គល មិនមានអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។
[១១៦] បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។
ID: 637826380247769526
ទៅកាន់ទំព័រ៖