ព្រះត្រៃបិដក ភាគ ៨៩
វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងមានានុស័យ ក៏ដេកសម្ងំនៅដែរ។ មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ មានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងមានានុស័យ ក៏ដេកសម្ងំនៅដែរ។
ID: 637826278691880651
ទៅកាន់ទំព័រ៖