ព្រះត្រៃបិដក ភាគ ៨៩

តែ​មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ​ផង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ។ បុគ្គល មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [១១៩] បុគ្គល មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ។បេ។ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637826381043760444
ទៅកាន់ទំព័រ៖