ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [១២០] បុគ្គល មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។បេ។
 [១២១] បុគ្គល មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ ដោយ​ទិ​ដ្ឋានុ​ស័យ និង​ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637826381468459394
ទៅកាន់ទំព័រ៖