ព្រះត្រៃបិដក ភាគ ៨៩
មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។បេ។
ID: 637826381634709677
ទៅកាន់ទំព័រ៖