ព្រះត្រៃបិដក ភាគ ៨៩

 [១២២] បុគ្គល មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ ដោយ​ទិ​ដ្ឋានុ​ស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ដោយ​ភវ​រាគានុស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ ដោយ​ទិ​ដ្ឋានុ​ស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ដោយ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [១២៣] បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល ៣ ពួក​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល ៣ ពួក​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​ទាំងនោះ​ឯង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ​ផង មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ​ផង ក្នុង​រូបធាតុ ក្នុង​អរូបធាតុ និង​ក្នុង​អប​រិយា​បន្នៈ​នោះ
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637826381840940130
ទៅកាន់ទំព័រ៖