ព្រះត្រៃបិដក ភាគ ៨៩
បុគ្គលពីរពួក មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ
ID: 637826382022971313
ទៅកាន់ទំព័រ៖