ព្រះត្រៃបិដក ភាគ ៨៩
តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។
ID: 637826382241721371
ទៅកាន់ទំព័រ៖