ព្រះត្រៃបិដក ភាគ ៨៩

បុថុជ្ជន​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បុថុជ្ជន​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​នោះ​ឯង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ​ផង មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ បុគ្គល​ពីរ​ពួក មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ​ផង មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​ទី​ទាំងអស់។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល​ពីរ​ពួក​នោះ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​ពីរ​ពួក​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​ទាំងនោះ​ឯង មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ ក្នុង​រូបធាតុ ក្នុង​អរូបធាតុ និង​ក្នុង​អប​រិយា​បន្នៈ បុគ្គល​ពីរ​ពួក មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ​ផង ក្នុង​ទី​ទាំងអស់។
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 637826382413908860
ទៅកាន់ទំព័រ៖