ព្រះត្រៃបិដក ភាគ ៨៩

 [១៦] ទិ​ដ្ឋានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា ទិ​ដ្ឋានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ ទិ​ដ្ឋានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ ទិ​ដ្ឋានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នុ៎ះ ក្នុង​កាមធាតុ តែ​ភវ​រាគានុស័យ មិន​ដេក​សម្ងំ​នៅក្នុង​វេទនា ៣ នោះ​ទេ ទិ​ដ្ឋានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ ទាំង​ភវ​រាគានុស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត ភវ​រាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា ទិ​ដ្ឋានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ ទិ​ដ្ឋានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា អវិ​ជ្ជានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា ទិ​ដ្ឋានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [១៧] វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នុ៎ះ ក្នុង​កាមធាតុ តែ​ភវ​រាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ​ទេ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637826278946267123
ទៅកាន់ទំព័រ៖