ព្រះត្រៃបិដក ភាគ ៨៩

មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល ៣ ពួក​នោះ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បុគ្គល ៣ ពួក​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ ក្នុង​អប​រិយា​បន្នៈ ព្រះអរហន្ត មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង ក្នុង​ទី​ទាំងអស់។ បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល ៤ ពួក​នោះ មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល ៤ ពួក​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637826384170364010
ទៅកាន់ទំព័រ៖