ព្រះត្រៃបិដក ភាគ ៨៩
បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល ៤ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។
[១២៦] បុគ្គលណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។
ID: 637826384375040552
ទៅកាន់ទំព័រ៖