ព្រះត្រៃបិដក ភាគ ៨៩
វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងពួកធម៌ ដែលរាប់បញ្ចូលក្នុងសក្កាយទាំងអស់នុ៎ះ។ ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងពួកធម៌ ដែលរាប់បញ្ចូលក្នុងសក្កាយទាំងអស់នុ៎ះ។
អនុសយវារៈ
[២] កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ (គឺកើតមាន) បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។
ID: 637826274976293739
ទៅកាន់ទំព័រ៖