ព្រះត្រៃបិដក ភាគ ៨៩
ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។
[១៨] ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងវេទនា ៣ នុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។
[១៩] កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។
ID: 637826279220017141
ទៅកាន់ទំព័រ៖