ព្រះត្រៃបិដក ភាគ ៨៩

តែ​បុថុជ្ជន​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា ៣ នោះ​ទេ បុគ្គល​នោះ​ឯង មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ​ផង មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ ព្រះអរហន្ត មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ​ផង មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​ទី​ទាំងអស់។ បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល ៣ ពួក​នោះ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បុគ្គល ៣ ពួក​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​វេទនា ៣ នោះ​ទេ បុគ្គល​ទាំងនោះ​ឯង មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ ព្រះអរហន្ត មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ផង ក្នុង​ទី​ទាំងអស់។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637826637161146092
ទៅកាន់ទំព័រ៖