ព្រះត្រៃបិដក ភាគ ៨៩
[១២៨] បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គល ៤ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។
[១២៩] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ
ID: 637826637468645980
ទៅកាន់ទំព័រ៖