ព្រះត្រៃបិដក ភាគ ៨៩

តែ​បុគ្គល ៣ ពួក​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​ទាំងនោះ​ឯង មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ ព្រះអរហន្ត មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ​ផង ក្នុង​ទី​ទាំងអស់។ បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ។បេ។ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុថុជ្ជន​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​បុថុជ្ជន​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ បុគ្គល​នោះ​ឯង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ បុគ្គល​ពីរ​ពួក មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​ទី​ទាំងអស់។
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637826637908345769
ទៅកាន់ទំព័រ៖