ព្រះត្រៃបិដក ភាគ ៨៩
មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។
ID: 637826638119439627
ទៅកាន់ទំព័រ៖