ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល ៣ ពួក​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​បុគ្គល ៣ ពួក​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ បុគ្គល​ទាំងនោះ​ឯង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ​ផង ក្នុង​អប​រិយា​បន្នៈ អនាគាមិ​បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​អនាគាមិ​បុគ្គល​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ បុគ្គល​នោះ​ឯង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ​ផង ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ និង​ក្នុង​អប​រិយា​បន្នៈ ព្រះអរហន្ត មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ​ផង ក្នុង​ទី​ទាំងអស់។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637826638334472430
ទៅកាន់ទំព័រ៖