ព្រះត្រៃបិដក ភាគ ៨៩
[១៣០] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ
ID: 637826639044486497
ទៅកាន់ទំព័រ៖