ព្រះត្រៃបិដក ភាគ ៨៩

មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល ៣ ពួក​នោះ មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល ៣ ពួក​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​ទាំងនោះ​ឯង មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​ទាំងនោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​ទាំងនោះ​ឯង មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ​ផង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ អនាគាមិ​បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637826639467321119
ទៅកាន់ទំព័រ៖