ព្រះត្រៃបិដក ភាគ ៨៩

ព្រះអរហន្ត មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ​ផង ក្នុង​ទី​ទាំងអស់។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ និង​ដោយ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [១៣១] បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល​ពីរ​ពួក​នោះ មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដោយ​កាមរាគានុស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637826639969196144
ទៅកាន់ទំព័រ៖