ព្រះត្រៃបិដក ភាគ ៨៩
តែបុគ្គលពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ
ID: 637826640182958004
ទៅកាន់ទំព័រ៖