ព្រះត្រៃបិដក ភាគ ៨៩

តែ​អនាគាមិ​បុគ្គល​នោះ មិនមែន​ជា​មិន​មាន​អនុស័យ ដោយ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ ព្រះអរហន្ត មិន​មាន​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ និង​ដោយ​ទិ​ដ្ឋានុ​ស័យ​ផង ក្នុង​ទី​ទាំងអស់។បេ។
 [១៣២] បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ ដោយ​ទិ​ដ្ឋានុ​ស័យ និង​ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​មាន​អនុស័យ ដោយ​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​មាន​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​មា​នា​នុ​ស័យ ដោយ​ទិ​ដ្ឋានុ​ស័យ និង​ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637826640762510942
ទៅកាន់ទំព័រ៖