ព្រះត្រៃបិដក ភាគ ៨៩
ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។
ចប់ សានុសយវារៈ។
[១៣៤] បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យដែរឬ។ អើ។ បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យដែរឬ។
ID: 637826642084887923
ទៅកាន់ទំព័រ៖