ព្រះត្រៃបិដក ភាគ ៨៩
បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យដែរឬ។ មិនមែនទេ។
[១៣៦] បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ។ អើ។
[១៣៧] បុគ្គលណា លះបង់ទិដ្ឋានុស័យ បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់ទិដ្ឋានុស័យដែរឬ។ អើ។បេ។
ID: 637826642360825963
ទៅកាន់ទំព័រ៖