ព្រះត្រៃបិដក ភាគ ៨៩
[១៣៨] បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។
[១៣៩] បុគ្គលណា លះបង់ភវរាគានុស័យ បុគ្គលនោះ លះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់ភវរាគានុស័យដែរឬ។ អើ។
[១៤០] បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យដែរឬ។
ID: 637826642634586983
ទៅកាន់ទំព័រ៖