ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល​នោះ លះបង់​កិលេស ដែល​តាំងនៅ​ជាមួយនឹង​អនុស័យ​នោះ។ បុគ្គល​ណា លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ បុគ្គល​នោះ (លះបង់) ភវ​រាគានុស័យ។បេ។ លះបង់​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ បុគ្គល​នោះ លះបង់​កិលេស ដែល​តាំងនៅ​ជាមួយនឹង​អនុស័យ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ​ដែរ​ឬ។ មិនមែនទេ។
 [១៤១] បុគ្គល​ណា លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ បុគ្គល​នោះ (លះបង់) ទិ​ដ្ឋានុ​ស័យ។បេ។ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ​ដែរ​ឬ។ បុគ្គល​នោះ លះបង់​កិលេស​ដែល​តាំងនៅ​ជាមួយនឹង​អនុស័យ​នោះ។ បុគ្គល​ណា លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ បុគ្គល​នោះ (លះបង់) ភវ​រាគានុស័យ។បេ។ លះបង់​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ​ដែរ​ឬ។ បុគ្គល លះបង់​មា​នា​នុ​ស័យ។
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637826642870524859
ទៅកាន់ទំព័រ៖