ព្រះត្រៃបិដក ភាគ ៨៩
[១៤២] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យដែរឬ។ បុគ្គល លះបង់ទិដ្ឋានុស័យ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងកិលេសដែលតាំងនៅជាមួយនឹងអនុស័យនោះ។បេ។
[១៤៣] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យដែរឬ។ បុគ្គល លះបង់មានានុស័យ។
ID: 637826643151651469
ទៅកាន់ទំព័រ៖