ព្រះត្រៃបិដក ភាគ ៨៩

 [១៤៤] បុគ្គល​ណា លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ បុគ្គល​នោះ លះបង់​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ​ដែរ​ឬ។ បុគ្គល លះបង់​មា​នា​នុ​ស័យ និង​ភវ​រាគានុស័យ។
 [១៤៥] បុគ្គល លះបង់​កាមរាគានុស័យ ក្នុង​ទីណា លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីណា លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ បុគ្គល លះបង់​កាមរាគានុស័យ ក្នុង​ទីណា លះបង់​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​មា​នា​នុ​ស័យ ក្នុង​ទីណា លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637826643432432529
ទៅកាន់ទំព័រ៖