ព្រះត្រៃបិដក ភាគ ៨៩
បុគ្គល លះបង់មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់មានានុស័យផង លះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ លះបង់វិចិកិច្ឆានុស័យផង លះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។
ID: 637826643633213804
ទៅកាន់ទំព័រ៖