ព្រះត្រៃបិដក ភាគ ៨៩
អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ លះបង់អវិជ្ជានុស័យផង លះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។
[១៤៦] បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់វិចិកិច្ឆានុស័យផង លះបង់បដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។
ID: 637826643853382489
ទៅកាន់ទំព័រ៖