ព្រះត្រៃបិដក ភាគ ៨៩
បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់អវិជ្ជានុស័យផង លះបង់បដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។
[១៤៧] បុគ្គល លះបង់មានានុស័យ ក្នុងទីណា (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះទេ លះបង់វិចិកិច្ឆានុស័យផង លះបង់មានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។
ID: 637826644076976378
ទៅកាន់ទំព័រ៖