ព្រះត្រៃបិដក ភាគ ៨៩
បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់មានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះទេ លះបង់មានានុស័យផង លះបង់ភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គលលះបង់មានានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះទេ លះបង់អវិជ្ជានុស័យផង លះបង់មានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។
[១៤៨] បុគ្គល លះបង់ទិដ្ឋានុស័យ ក្នុងទីណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់ទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។
ID: 637826644319342758
ទៅកាន់ទំព័រ៖