ព្រះត្រៃបិដក ភាគ ៨៩
[១៤៩] បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ លះបង់វិចិកិច្ឆានុស័យផង លះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។
[១៥០] បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ លះបង់អវិជ្ជានុស័យផង លះបង់ភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។
ID: 637826644606842644
ទៅកាន់ទំព័រ៖