ព្រះត្រៃបិដក ភាគ ៨៩

 [១៤៩] បុគ្គល លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ តែ​មិន​លះបង់​ភវ​រាគានុស័យ ក្នុង​វេទនា ៣ នោះ​ទេ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង លះបង់​ភវ​រាគានុស័យ​ផង ក្នុង​វេទនា ៣ នោះ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ បុគ្គល លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [១៥០] បុគ្គល លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ តែ​មិន​លះបង់​ភវ​រាគានុស័យ ក្នុង​វេទនា ៣ នោះ​ទេ លះបង់​អវិ​ជ្ជានុ​ស័យ​ផង លះបង់​ភវ​រាគានុស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ។
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637826644863248866
ទៅកាន់ទំព័រ៖