ព្រះត្រៃបិដក ភាគ ៨៩

តែ​មិន​លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​មិន​លះបង់​កាមរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ។ បុគ្គល លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីណា លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។ បុគ្គល លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីណា លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637826645241697728
ទៅកាន់ទំព័រ៖