ព្រះត្រៃបិដក ភាគ ៨៩

តែ​មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ លះបង់​អវិ​ជ្ជានុ​ស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​មិន​លះបង់​កាមរាគានុស័យ និង​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ។
 [១៥៣] បុគ្គល លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ មា​នា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​មិន​លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ កាមរាគានុស័យ មា​នា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បដិ​ឃានុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637826645679852563
ទៅកាន់ទំព័រ៖