ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល លះបង់​អវិ​ជ្ជានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​មិន​លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ លះបង់​អវិ​ជ្ជានុ​ស័យ កាមរាគានុស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​មិន​លះបង់​បដិ​ឃានុ​ស័យ និង​ភវ​រាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ លះបង់​អវិ​ជ្ជានុ​ស័យ បដិ​ឃានុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​មិន​លះបង់​កាមរាគានុស័យ មា​នា​នុ​ស័យ និង​ភវ​រាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ។
 [១៥៦] បុគ្គល​ណា លះបង់​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ បុគ្គល​ណា លះបង់​កាមរាគានុស័យ ក្នុង​ទីណា
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637826646371583132
ទៅកាន់ទំព័រ៖