ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល​នោះ លះបង់​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល​នោះ លះបង់​កិលេស ដែល​តាំងនៅ​ជាមួយនឹង​អនុស័យ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ បុគ្គល​ណា លះបង់​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​ទិ​ដ្ឋានុ​ស័យ។បេ។ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល​ទី ៨(១) នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​នោះ​ឯង លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ និង​លះបង់​កាមរាគានុស័យ ដែល​តាំងនៅ​ជាមួយនឹង​អនុស័យ​នោះ។ បុគ្គល​ណា លះបង់​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។
(១) បុគ្គល ដែល​ឋិតនៅ​ក្នុង​សោតាបត្តិ​មគ្គ ទុកជា​បុគ្គល​ទី ៨ ដោយ​រាប់​ព្រះអរហន្ត​ជាទី ១ ចុះ​ជាលំដាប់​មក។
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 637826647206604570
ទៅកាន់ទំព័រ៖