ព្រះត្រៃបិដក ភាគ ៨៩
បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។
[១៥៨] បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ និងលះបង់មានានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ។
ID: 637826647687241155
ទៅកាន់ទំព័រ៖