ព្រះត្រៃបិដក ភាគ ៨៩
[១៥៩] បុគ្គលណា លះបង់ទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។
[១៦០] បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ និងលះបង់ភវរាគានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។បេ។
[១៦១] បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។
ID: 637826648149451068
ទៅកាន់ទំព័រ៖