ព្រះត្រៃបិដក ភាគ ៨៩
បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងលះបង់កាមរាគានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ និងលះបង់បដិឃានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។
ID: 637826648618525661
ទៅកាន់ទំព័រ៖