ព្រះត្រៃបិដក ភាគ ៨៩

មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។
 [១៦៣] បុគ្គល​ណា លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​ទិ​ដ្ឋានុ​ស័យ។បេ។ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល​ទី ៨ នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ និង​លះបង់​មា​នា​នុ​ស័យ ដែល​តាំងនៅ​ជាមួយនឹង​អនុស័យ​នោះ តែ​បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ បុគ្គល​នោះ​ឯង លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ លះបង់​កាមរាគានុស័យ និង​មា​នា​នុ​ស័យ ដែល​តាំងនៅ​ជាមួយនឹង​អនុស័យ​នោះ តែ​បុគ្គល​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637826648850556919
ទៅកាន់ទំព័រ៖