ព្រះត្រៃបិដក ភាគ ៨៩
និងលះបង់បដិឃានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់មានានុស័យ។ បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះទេ
ID: 637826649052744414
ទៅកាន់ទំព័រ៖