ព្រះត្រៃបិដក ភាគ ៨៩

និង​លះបង់​កាមរាគានុស័យ និង​មា​នា​នុ​ស័យ ដែល​តាំងនៅ​ជាមួយនឹង​អនុស័យ​នោះ តែ​បុគ្គល​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ និង​លះបង់​បដិ​ឃានុ​ស័យ ដែល​តាំងនៅ​ជាមួយនឹង​អនុស័យ​នោះ តែ​បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ និង​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​ពីរ​នោះ​ទេ។បេ។
 [១៦៥] បុគ្គល​ណា លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ដែរ​ឬ។ បុគ្គល​នោះ លះបង់​មា​នា​នុ​ស័យ។ បុគ្គល​ណា លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637826649569015880
ទៅកាន់ទំព័រ៖